ជ្រើសរើសភាសា

គេហទំព័រនេះនឹងបង្ហាញជាភាសាដែលអ្នកជ្រើសរើស។

អ្វីខ្លះដែលត្រូវធ្វើនៅពេលមិនមានអ្នកបកប្រែភាសាផ្ទាល់មាត់ ឬអ្នកបកប្រែភាសាសរសេរ ដែលមានការបញ្ជាក់ត្រឹមត្រូវ

ចំណាត់​ក្រុម ធ្វើការជាមួយអ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ បានផ្សាយ 15 ខែ​មករា 2026


ភាសាមួយចំនួនមានអ្នកបកប្រែភាសាផ្ទាល់មាត់ ឬអ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI តិចតួចណាស់ ឬគ្មានទាល់តែសោះនៅក្នុងប្រទេសអូស្ត្រាលី។ ប្រសិនបើអ្នកត្រូវការសេវាកម្មភាសាក្នុងស្ថានភាពទាំងនេះ អត្ថបទនេះពន្យល់ពីជម្រើសមួយចំនួន។

ទាក់ទងអ្នកផ្តល់សេវាកម្មភាសា (language service provider, LSP)

អ្នកផ្តល់សេវាកម្មភាសាអាចរកអ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់ម្នាក់ដែលមានបទពិសោធន៍ការងារ និងការបណ្តុះបណ្តាល ទោះបីជាពួកគេមិនមានវិញ្ញាបនបត្រកម្ម NAATI (certification) ក៏ដោយ។ សួរអំពីបទពិសោធន៍របស់ពួកគេ និងស្នើសុំឯកសារយោងនានា។

ប្រើវិធីសាស្រ្តដែលសហការគ្នាជាក្រុមសម្រាប់ការបកប្រែភាសាផ្ទាល់មាត់

ក្នុងស្ថានភាពខ្លះ អ្នកអាចស្នើសុំឱ្យបុគ្កលនិយាយពីរភាសាដែលនិយាយភាសានោះ ឱ្យបកប្រែជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ដែលនិយាយភាសាពាក់ព័ន្ធ។ វិធីសាស្រ្តដែលសហការគ្នាជាក្រុមនេះផ្តល់នូវការធានាគុណភាព ដោយសារអ្នកបកប្រែផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ អាចផ្តល់ដំបូន្មានដល់មនុស្សដែលនិយាយពីរភាសាអំពីរបៀបបកប្រែឱ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ វាអាចយឺតជាង ហើយចំណាយពេលយូរជាងធម្មតា។

ទាក់ទងអង្គការអន្តរជាតិនានា

ព្យាយាមទាក់ទងទៅ៖

  • ការិយាល័យស្ថានទូត ឧត្តមស្នងការ ឬស្ថានកុងស៊ុល
  • ស្ថាប័នទទួលស្គាល់ជាផ្លូវការអ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់នៅបរទេស
  • សមាគមវិជ្ជាជីវៈអ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់នៅបរទេស
    • AIIC (សមាគមអន្តរជាតិអ្នកបកប្រែភាសាផ្ទាល់មាត់សម្រាប់សន្និសីទ)
    • សហព័ន្ធអន្តរជាតិអ្នកបកប្រែភាសាសរសេរ (សូមមើលបញ្ជីសមាជិកភាពដើម្បីមើលប្រទេសសមាជិកទាំងអស់ និងសមាគមវិជ្ជាជីវៈរបស់ពួកគេ)
    • ATA (American Translators Association, សមាគមអ្នកបកប្រែភាសាសរសេរអាមេរិក)
    • NZSTI (New Zealand Society of Translators and Interpreters, សមាគមអ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់នូវែលសេឡង់)
  • អ្នកផ្តល់សេវាកម្មភាសានៅបរទេស

តើត្រូវការការបកប្រែដោយអ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ទេ?

ប្រសិនបើទីភ្នាក់ងាររដ្ឋាភិបាល ឬសាកលវិទ្យាល័យមួយតម្រូវឱ្យមានការបកប្រែភាសាសរសេរ​ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ហើយមិនអាចរកបានជាភាសារបស់អ្នកទេ សូមទាក់ទង NAATI។ យើងអាចផ្តល់ឱ្យអ្នកនូវលិខិតមួយដែលបញ្ជាក់ថាមិនអាចរកបានអ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមជាភាសារបស់អ្នកទេ។

ការព្រមានសំខាន់៖ កុំប្រើក្រុមគ្រួសារ ឬមិត្តភក្តិជាអ្នកបកប្រែភាសាផ្ទាល់មាត់

NAATI ណែនាំយ៉ាងខ្លាំងកុំប្រើសមាជិកគ្រួសារ ដៃគូ មិត្តភក្តិ ឬកូនៗជាអ្នកបកប្រែភាសាផ្ទាល់មាត់ ជាពិសេសក្នុងស្ថានភាពសំខាន់ៗដូចជា៖

  • ការណាត់ជួបផ្នែកវេជ្ជសាស្ត្រ
  • បញ្ហាផ្លូវច្បាប់
  • សេវាកម្មរដ្ឋាភិបាលផ្លូវការ

សូមមើលដំបូន្មានរបស់យើងអំពីភាពខុសគ្នារវាងបុគ្កលនិយាយពីរភាសា និងអ្នកបកប្រែភាសាផ្ទាល់មាត់នៅទីនេះ

តើត្រូវការជំនួយឬ?

ប្រសិនបើអ្នកមិនប្រាកដថាត្រូវធ្វើអ្វីខ្លះ សូមទាក់ទង NAATI ឬអ្នកផ្តល់សេវាកម្មភាសាសម្រាប់ដំបូន្មានអំពីជម្រើសដ៏ល្អបំផុតសម្រាប់ស្ថានភាពរបស់អ្នក។

តើទំព័រនេះមានប្រយោជន៍ទេ?(Required)

Your feedback helps us improve this page. NAATI uses this feedback to improve our website.

If you need a reply, please use our Contact us form.