យើងទាំងអស់គ្នាសមនឹងទទួលបានការយល់គ្នា។
ស្នើសុំអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI។
បញ្ហា
ការទំនាក់ទំនងច្បាស់លាស់គឺចាំបាច់សម្រាប់ការថែទាំសុខភាពដែលមានសុវត្ថិភាព និងមានគុណភាព។ វាជួយមនុស្សឱ្យយល់ដឹងអំពីសុខភាពរបស់ពួកគេ ធ្វើការសម្រេចចិត្តដោយមានការយល់ដឹងព័ត៌មាន និងទទួលបានការថែទាំត្រឹមត្រូវនៅពេលវេលាត្រឹមត្រូវ។
ឧបសគ្គភាសារវាងអ្នកជំនាញថែទាំសុខភាព និងអ្នកជំងឺអាចធ្វើឱ្យសេវាកម្មថែទាំសុខភាពមានការភាន់ច្រឡំ ឬមិនមានសុវត្ថិភាព។ ព័ត៌មានសំខាន់ៗអាចត្រូវបានយល់ច្រឡំ ឬខកខាន ដែលធ្វើឱ្យកាន់តែពិបាកក្នុងការសួរសំណួរ ធ្វើតាមដំបូន្មានផ្នែកវេជ្ជសាស្ត្រ ឬមានអារម្មណ៍ជឿជាក់លើការសម្រេចចិត្តអំពីការព្យាបាល។ នេះអាចនាំឱ្យមានកំហុស និងលទ្ធផលសុខភាពមិនត្រឹមត្រូវ។
ការពឹងផ្អែកលើសមាជិកគ្រួសារ ឬបុគ្គលិកចេះពីរភាសាដែលមិនបានទទួលការបណ្តុះបណ្តាលដើម្បីបកប្រែភាសាផ្ទាល់មាត់អាចធ្វើឱ្យមនុស្សប្រឈមនឹងគ្រោះថ្នាក់។ ព័ត៌មានអាចមិនត្រឹមត្រូវ ព័ត៌មានលម្អិតឯកជនអាចត្រូវបានចែករំលែក ហើយកិច្ចសន្ទនារសើបអាចក្លាយជាការលំបាក ឬមិនស្រណុកស្រួល។
អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ជួយធ្វើឱ្យការថែទាំសុខភាពកាន់តែមានសុវត្ថិភាព និងមានការរួមបញ្ចូលកាន់តែច្រើន។ ពួកគេគាំទ្រការទំនាក់ទំនងច្បាស់លាស់ ត្រឹមត្រូវ និងសម្ងាត់រវាងអ្នកជំងឺ និងអ្នកជំនាញសុខភាព ដូច្នេះមនុស្សគ្រប់គ្នាអាចយល់ និងត្រូវបានគេយល់។
អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវសម្រាប់ការថែទាំសុខភាពប្រកបដោយសមធម៌
យើងទាំងអស់គ្នាសមនឹងទទួលបានការយល់គ្នា គឺជាយុទ្ធនាការយល់ដឹងថ្នាក់ជាតិរបស់ NAATI ដែលលើកកម្ពស់ការធ្វើការជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI នៅក្នុងការបរិបទការថែទាំសុខភាព។ វាលើកទឹកចិត្តអ្នកជំងឺឱ្យស្នើសុំអ្នកបកប្រែភាសាផ្ទាល់មាត់ និងគាំទ្រដល់សេវាថែទាំសុខភាពឱ្យយល់ពីសារៈសំខាន់នៃអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ។
យុទ្ធនាការនេះរំលេចពីតួនាទីរបស់អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ក្នុងការគាំទ្រ៖
- សុវត្ថិភាពគ្លីនិក និងការយល់ព្រមដោយមានការយល់ដឹងព័ត៌មាន
- សេចក្តីថ្លៃថ្នូរ និងស្វ័យភាពរបស់អ្នកជំងឺ
- សមភាពនៃការទទួលបានសេវាថែទាំសុខភាព
យុទ្ធនាការនេះត្រូវបានរចនាឡើងសម្រាប់៖
- សមាជិកសហគមន៍ដែលនិយាយភាសាអង់គ្លេសមានកម្រិត ឬមិនចេះនិយាយភាសាអង់គ្លេសទាល់តែសោះ
- អ្នកមានឥទ្ធិពលលើមនុស្សពេញវ័យ រួមទាំងសមាជិកគ្រួសារ និងអ្នកថែទាំដែលគាំទ្រអ្នកជំងឺ
- អ្នកជំនាញថែទាំសុខភាព និងអ្នកផ្តល់សេវានៅទូទាំងបរិបទការថែទាំបឋម និងការថែទាំសហគមន៍
យើងទាំងអស់គ្នាសមនឹងទទួលបានការយល់គ្នា ដែលត្រូវបានផ្តល់ឱ្យនៅទូទាំងបណ្តាញថ្នាក់ជាតិ និងតាមមូលដ្ឋានសហគមន៍ រួមមាន៖
- ការផ្សាយពាណិជ្ជកម្មទ្រង់ទ្រាយធំ
- ទូរទស្សន៍ និងវិទ្យុ
- វេទិកាឌីជីថល និងសង្គម
- ធនធានសហគមន៍ត្រូវបានដាក់ជាចម្បងនៅលើគេហទំព័រនេះ។
សម្ភារៈយុទ្ធនាការត្រូវបានគាំទ្រដោយព័ត៌មានជាក់ស្តែង ដើម្បីជួយអ្នកជំងឺ និងសេវាកម្មនានាឱ្យយល់ដឹងពីរបៀបទទួលបានអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI និងសេវាកម្មភាសាប្រកបដោយវិជ្ជាជីវៈ។
Campaign TV Commercial (60 secs)
ពាណិជ្ជកម្មតាមទូរទស្សន៍ដែលមានចំណងជើងថា ‘យើងទាំងអស់គ្នាសមនឹងទទួលបានការយល់គ្នា’ ដែលសហការជាមួយ SBS In Language។
ពាណិជ្ជកម្មតាមទូរទស្សន៍ដែលមានចំណងជើងរងជាភាសាផ្សេងៗ
ហេតុអ្វីត្រូវធ្វើការជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវពីពី NAATI?
វិញ្ញាបនបត្រកម្ម NAATI គឺជាស្តង់ដារសហគមន៍សម្រាប់ធ្វើការជាអ្នកបកប្រែភាសាផ្ទាល់មាត់នៅក្នុងប្រទេសអូស្ត្រាលី។ ការទទួលបានការបញ្ជាក់ត្រឹមត្រូវដោយ NAATI មានន័យថា អ្នកបកប្រែភាសាផ្ទាល់មាត់៖
- ត្រូវបានវាយតម្លៃជំនាញ និងគុណវុឌ្ឍិរបស់ពួកគេ
- ស្ទាត់ជំនាញភាសាអង់គ្លេស និងភាសាផ្សេងទៀតរបស់ពួកគេ
- ត្រូវបានចងភ្ជាប់ដោយក្រមសីលធម៌។
ការទាក់ទិនជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI គាំទ្រដល់ការផ្តល់សេវាកម្មថែទាំសុខភាពដែលមានសុវត្ថិភាព មានសីលធម៌ និងមានគុណភាពខ្ពស់ ពីព្រោះវាមានន័យថាអ្នកអាចទុកចិត្តពួកគេក្នុងការបំពេញការងាររបស់ពួកគេប្រកបដោយវិជ្ជាជីវៈ។
ស្វែងរកអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ
នៅពេលដែលអ្នកត្រូវការអ្នកបកប្រែភាសាផ្ទាល់មាត់ដើម្បីជួយអ្នកឱ្យចូលប្រើសេវាកម្មរដ្ឋាភិបាល ឬសេវាកម្មសុខភាព អ្នកអាចស្នើសុំសេវាកម្មនេះឱ្យរៀបចំអ្នកបកប្រែភាសាផ្ទាល់មាត់ម្នាក់បានសម្រាប់អ្នក។ នៅពេលអ្នកធ្វើការកក់ ឬការណាត់ជួប អ្នកអាចនិយាយថា ‘ខ្ញុំត្រូវការអ្នកបកប្រែភាសាផ្ទាល់មាត់’ ហើយប្រាប់ពួកគេពីភាសារបស់អ្នក។ អ្នកក៏អាចស្នើសុំអ្នកបកប្រែភាសាផ្ទាល់មាត់ជាមនុស្សប្រុស ឬស្រីផងដែរ ប្រសិនបើវាធ្វើឱ្យអ្នកកាន់តែមានផាសុកភាព។ អ្នកបកប្រែភាសាផ្ទាល់មាត់ជាធម្មតាមិនគិតថ្លៃសម្រាប់អ្នកជំងឺដែលចូលប្រើសេវាកម្មរដ្ឋាភិបាល ឬសេវាកម្មសុខភាពនៅក្នុងប្រទេសអូស្ត្រាលីទេ។ ប្រសិនបើអ្នកចង់ស្វែងរកអ្នកបកប្រែភាសាផ្ទាល់មាត់ឯកជនដើម្បីគាំទ្រគម្រោង ឬកិច្ចប្រជុំអាជីវកម្ម អ្នកអាចស្វែងរកអ្នកបកប្រែភាសាផ្ទាល់មាត់ម្នាក់បានតាមរយៈបញ្ជីរាយឈ្មោះអនឡាញរបស់ NAATI។ វានឹងអនុញ្ញាតឱ្យអ្នកស្វែងរកអ្នកជំនាញដែលមានគុណវុឌ្ឍិនៅទូទាំងភាសា ទីកន្លែង និងប្រភេទសេវាកម្ម រួមទាំងអាជីវកម្មនានាដែលគាំទ្រដោយ NAATI ដែលផ្តល់សេវាកម្មភាសាផងដែរ។
ចូលមើលបញ្ជីរាយឈ្មោះ