សំណួរដែលគេសួរជាញឹកញាប់
ត្រងតាម
សំណួរដែលគេសួរជាញឹកញាប់
អ្នកបកប្រែភាសាសរសេរធ្វើការលើពាក្យពេចន៍ជាលាយលក្ខណ៍អក្សរ។ ពួកគេបកប្រែឯកសារជាលាយលក្ខណ៍អក្សរពីភាសាមួយទៅភាសាមួយទៀត។
អ្នកបកប្រែភាសាផ្ទាល់មាត់ធ្វើការលើពាក្យពេចន៍និយាយ ឬភាសាសញ្ញា (ដូចជាភាសា Auslan)។ ពួកគេបកប្រែផ្ទាល់មាត់នូវអ្វីដែលអ្នកនិយាយម្នាក់ៗកំពុងនិយាយ ឬប្រើសញ្ញាទៅជាភាសារបស់បុគ្គលផ្សេងទៀត។
សម្រាប់ការណែនាំបន្ថែម សូមអានអត្ថបទរបស់យើង «អ្នកបកប្រែភាសាសរសេរ ផ្ទុយពី អ្នកបកប្រែភាសាផ្ទាល់មាត់៖ តើខ្ញុំត្រូវការអ្នកបកប្រែមួយណា?»
NAATI មិនផ្តល់សេវាកម្មបកប្រែភាសាសរសេរ ឬបកប្រែភាសាផ្ទាល់មាត់ទេ។ ទោះជាយ៉ាងណាក៏ដោយ បញ្ជីរាយឈ្មោះតាមអនឡាញ NAATI មានព័ត៌មានទំនាក់ទំនងរបស់អ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ ដែលបានជ្រើសរើសចូលរួមដើម្បីចុះបញ្ជីព័ត៌មានលម្អិតរបស់ពួកគេ។ អ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ត្រូវបានចុះបញ្ជីតាមភាសា។
នៅទូទាំងប្រទេស អង្គការសំខាន់ៗជាច្រើនផ្តល់សេវាកម្មបកប្រែភាសាផ្ទាល់មាត់ជាភាសាជនជាតិដើម Aboriginal ភាគតិច និងអ្នកកោះ Torres Strait។
ដែនដីភាគខាងជើង៖
រដ្ឋអូស្ត្រាលីខាងលិច៖
រដ្ឋអូស្ត្រាលីខាងត្បូង៖
- សេវាកម្មបកប្រែភាសាភាសាផ្ទាល់មាត់សម្រាប់ជនជាតិដើម Aboriginal រដ្ឋអូស្ត្រាលីខាងត្បូង (ALIS)
- សេវាកម្មបកប្រែភាសាភាសាផ្ទាល់មាត់សម្រាប់ជនជាតិដើម Aboriginal Tri State (ATSIT)
- ABC ពហុភាសា
- Iwiri
រដ្ឋឃ្វីនស្លែន (Queensland)៖
នៅតំបន់ខ្លះ អ្នកបកប្រែភាសាផ្ទាល់មាត់ឯករាជ្យដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ផ្តល់ជូនសេវាកម្មរបស់ពួកគេដែលដំណើរការក្រោម ABNs។ មជ្ឈមណ្ឌលភាសាជនជាតិដើម Aboriginal និងអ្នកកោះ Torres Strait ក៏ផ្តល់សេវាកម្មបកប្រែភាសាសរសេរជាញឹកញាប់ផងដែរ។
អ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ជាច្រើនធ្វើការពីចម្ងាយ ដែលមានន័យថាពួកគេអាចជួយអ្នកបានតាមទូរសព្ទ ឬការហៅជាវីដេអូ។ អ្នកអាចស្វែងរកអ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់នៅទីកន្លែងណាមួយ។
សម្រាប់ការណាត់ជួបមួយចំនួន អ្នកប្រហែលជាចង់ឱ្យអ្នកបកប្រែភាសាផ្ទាល់មាត់ដោយជួបមុខអ្នកផ្ទាល់។ មិនថាអ្នកត្រូវការនរណាម្នាក់ដោយជួបផ្ទាល់ឬអត់ គឺអាស្រ័យលើស្ថានភាពរបស់អ្នក ប្រភេទសេវាកម្ម និងពេលវេលាជាចម្បង។ អ្នកអាចច្រោះរកអ្នកអនុវត្តវិជ្ជាជីវៈនៅក្នុងបញ្ជីរាយឈ្មោះតាមអនឡាញ NAATI តាមទីកន្លែង ដើម្បីស្វែងរកអ្នកទាំងនោះដែលនៅជិតអ្នក។
NAATI ជាអាជ្ញាធរថ្នាក់ជាតិទទួលស្គាល់ជាផ្លូវការអ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ គឺជាអង្គការដែលទទួលខុសត្រូវក្នុងការកំណត់ និងរក្សាស្តង់ដារថ្នាក់ជាតិសម្រាប់អ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់នៅក្នុងប្រទេសអូស្ត្រាលី។
NAATI ផ្តល់ការបញ្ជាក់ត្រឹមត្រូវដល់អ្នកអនុវត្តវិជ្ជាជីវៈនានា ដើម្បីឱ្យរដ្ឋាភិបាល អាជីវកម្ម និងសហគមន៍អាចជឿទុកចិត្តបានថា សេវាកម្មភាសាមានភាពត្រឹមត្រូវ មានវិជ្ជាជីវៈ និងមានសីលធម៌។
អ្វីខ្លះដែល NAATI ធ្វើ៖
NAATI ធ្វើតេស្ត និងផ្តល់ការបញ្ជាក់ត្រឹមត្រូវដល់អ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់។ អាជ្ញាធរនេះកំណត់ស្តង់ដារថ្នាក់ជាតិសម្រាប់ការបកប្រែភាសាសរសេរ និងការបកប្រែភាសាផ្ទាល់មាត់ ដោយរក្សាបញ្ជីរាយឈ្មោះអ្នកអនុវត្តវិជ្ជាជីវៈដែលមានការបញ្ជាក់ត្រឹមត្រូវតាមអនឡាញជាសាធារណៈ និងគាំទ្រដល់គុណភាព និងវិជ្ជាជីវៈនិយមនៅក្នុងវិស័យសេវាកម្មភាសា។
អ្វីខ្លះដែល NAATI មិនធ្វើ៖
NAATI មិនផ្តល់សេវាកម្មបកប្រែភាសាសរសេរ ឬបកប្រែភាសាផ្ទាល់មាត់ ជួលអ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់ ចាត់តាំងការងារ ឬទទួលការកក់ ឬកំណត់តម្លៃ ឬថ្លៃឈ្នួលសម្រាប់សេវាកម្មនានានោះទេ។
ប្រសិនបើអ្នកត្រូវការបកប្រែឯកសារ ឬចង់កក់អ្នកបកប្រែភាសាផ្ទាល់មាត់ អ្នកនឹងត្រូវទាក់ទងដោយផ្ទាល់ជាមួយអ្នកអនុវត្តវិជ្ជាជីវៈ ឬអ្នកផ្តល់សេវាកម្មភាសាដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI។
អ្នកបកប្រែភាសាផ្ទាល់មាត់ទាំងអស់សុទ្ធតែចេះពីរភាសា ប៉ុន្តែមិនមែនគ្រប់ទាំងមនុស្សនិយាយពីរភាសា សុទ្ធតែអាចក្លាយជាអ្នកបកប្រែផ្ទាល់មាត់បាននោះទេ។
- អ្នកបកប្រែផ្ទាល់មាត់គឺជាអ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាលពីរភាសា ជាមួយនឹងជំនាញពីរវប្បធម៌ ដែលត្រូវបានចងភ្ជាប់ដោយក្រមសីលធម៌។ ស្តង់ដារសហគមន៍សម្រាប់ធ្វើការជាអ្នកបកប្រែផ្ទាល់មាត់នៅក្នុងប្រទេសអូស្ត្រាលី ត្រូវតែមានការបញ្ជាក់ត្រឹមត្រូវដោយ NAATI។
- បុគ្គលចេះពីរភាសាអាចនិយាយពីរភាសាបាន ប៉ុន្តែមិនបានទទួលការបណ្តុះបណ្តាលជាអ្នកបកប្រែភាសាផ្ទាល់មាត់ទេ ហើយក៏មិនត្រូវបានចងភ្ជាប់ដោយក្រមសីលធម៌ដែរ។
សូមអានបន្ថែមនៅក្នុងអត្ថបទរបស់យើងស្ដីពី៖ អ្នកចេះពីរភាសា ផ្ទុយពី អ្នកបកប្រែភាសាផ្ទាល់មាត់៖ តើមានភាពខុសគ្នាអ្វីខ្លះ?
ប្រព័ន្ធវិញ្ញាបនបត្រកម្មរបស់ NAATI រួមមានឯកសារបញ្ជាក់គុណវុឌ្ឍិអ្នកបកប្រែភាសាសរសេរចំនួនបី និងឯកសារបញ្ជាក់គុណវុឌ្ឍិអ្នកបកប្រែភាសាផ្ទាល់មាត់ចំនួនប្រាំមួយសម្រាប់ភាសានិយាយ។ សូមអានការណែនាំរបស់យើងដើម្បីជួយអ្នកឱ្យយល់ដឹងថាតើឯកសារបញ្ជាក់គុណវុឌ្ឍិនីមួយៗសម្រាប់អ្វីខ្លះ៖ ការជ្រើសរើសអ្នកជំនាញដែលត្រឹមត្រូវសម្រាប់ការងារ៖ ទិដ្ឋភាពទូទៅនៃឯកសារបញ្ជាក់គុណវុឌ្ឍិ NAATI
ប្រសិនបើអ្នកត្រូវការទំនាក់ទំនងជាមួយមនុស្សថ្លង់ ឬមនុស្សពិបាកស្តាប់ឮ អ្នកប្រហែលជាត្រូវជួលអ្នកបកប្រែភាសា Aulan ឬអ្នកបកប្រែភាសាភាសាផ្ទាល់មាត់សម្រាប់មនុស្សថ្លង់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ឬអ្នកបកប្រែភាសាសរសេរ ដែលបកប្រែភាសាអង់គ្លេសជាលាយលក្ខណ៍ទៅភាសា Auslan។ សូមអានការណែនាំរបស់យើងនៅទីនេះស្ដីពី ឯកសារបញ្ជាក់គុណវុឌ្ឍិរបស់ NAATI សម្រាប់ភាសា Auslan និងភាសាប្រើសញ្ញាផ្សេងទៀត ។
អ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវដោយ NAATI ត្រូវបានចងភ្ជាប់ដោយក្រមសីលធម៌ និងក្រមប្រតិបត្តិ។ នេះមានន័យថាអ្នកអាចទុកចិត្តអ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់ណាម្នាក់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ស្រដៀងគ្នាទៅនឹងទំនុកចិត្តដែលអ្នកទទួលស្គាល់លើវេជ្ជបណ្ឌិត ឬគណនេយ្យករ។
សូមអានបន្ថែមនៅក្នុងអត្ថបទរបស់យើង៖ អត្ថបទអំពីក្រមសីលធម៌