អត្ថបទអំពីក្រមសីលធម៌
នៅលើទំព័រនេះ
ក្រមសីលធម៌របស់អ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់
អ្នកបកប្រែភាសាសរសេរ (translators) និងអ្នកបកប្រែភាសាផ្ទាល់មាត់ (interpreters) ដែលមានការបញ្ជាក់ត្រឹមត្រូវដោយ NAATI ត្រូវបានចងភ្ជាប់ដោយក្រមសីលធម៌ និងក្រមប្រតិបត្តិ។ នេះមានន័យថាអ្នកអាចទុកចិត្តអ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់ណាម្នាក់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ស្រដៀងគ្នាទៅនឹងទំនុកចិត្តដែលអ្នកទទួលស្គាល់លើវេជ្ជបណ្ឌិត ឬគណនេយ្យករ។
ពួកគេមានករណីយកិច្ច៖
- ត្រូវមានភាពត្រឹមត្រូវ
- មិនត្រូវកាន់ជើងខាងណា និងមិនលម្អៀង
- រក្សាទុកព័ត៌មានរបស់អ្នកជាសម្ងាត់
- រក្សាជំនាញរបស់ពួកគេតាមរយៈការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ
- ធ្វើតែការងារណាដែលពួកគេមានគុណវុឌ្ឍិ (credentials) ធ្វើ តាមរយៈការបណ្តុះបណ្តាល ឬឯកសារបញ្ជាក់គុណវុឌ្ឍិប៉ុណ្ណោះ
ភាពលំបាកខាងសីលធម៌គឺជាបញ្ហានានាក្នុងស្ថានភាពវិជ្ជាជីវៈដែលមិនមានដំណោះស្រាយត្រូវ ឬខុសច្បាស់លាស់។ សម្រាប់អ្នកបកប្រែផ្ទាល់មាត់ ខាងក្រោមនេះគឺជាភាពលំបាកខាងសីលធម៌មួយចំនួនដែលអាចកើតឡើងនៅក្នុងការងាររបស់ពួកគេ៖
- អតិថិជនម្នាក់ជេរប្រមាថនៅចំពោះមុខប៉ូលិស។ អ្នកបកប្រែភាសាផ្ទាល់មាត់អាចគិតថាវាមិនសមរម្យក្នុងការជេរប្រមាថប៉ូលិស ឬដឹងថាការជេរប្រមាថនោះនឹងធ្វើឱ្យអតិថិជនជួបបញ្ហា។ ទោះជាយ៉ាងណាក៏ដោយ ក្រមសីលធម៌ណែនាំអ្នកបកប្រែភាសាផ្ទាល់មាត់ត្រូវមានភាពត្រឹមត្រូវ និងមិនកាន់ជើងខាងណា ហើយអ្វីៗគ្រប់យ៉ាង រួមទាំងការជេរប្រមាថផងដែរ នឹងត្រូវបានបកប្រែជាភាសាផ្ទាល់មាត់ទៅឱ្យប៉ូលិស និងបញ្ច្រសមកវិញ។
- ការត្រូវបានស្នើសុំឱ្យផ្តល់យោបល់ ដូចជាថាតើពួកគេគិតថានរណាម្នាក់កំពុងកុហកឬអត់។ ក្រមសីលធម៌ណែនាំអ្នកបកប្រែភាសាផ្ទាល់មាត់មិនកាន់ជើងខាងណា និងបញ្ជាក់ឱ្យច្បាស់អំពីព្រំដែននៃតួនាទីរបស់ពួកគេ៖ ពួកគេមិនពាក់ព័ន្ធក្នុងការតស៊ូមតិ ការណែនាំ ឬដំបូន្មានជាផ្នែកនៃការបកប្រែភាសាសរសេរ ឬការបកប្រែភាសាផ្ទាល់មាត់របស់ពួកគេឡើយ។
- ការត្រូវបានសួរថាតើអតិថិជនរបស់ពួកគេបានធ្វើអ្វីមួយម្តងទៀតនៅក្នុងកិច្ចប្រជុំ ឬការណាត់ជួបពីមុនដែរឬទេ។ ក្រមសីលធម៌ណែនាំអ្នកបកប្រែភាសាផ្ទាល់មាត់ឱ្យរក្សាទុកព័ត៌មានជាសម្ងាត់។ ទោះបីជាវេជ្ជបណ្ឌិតសួរអ្នកបកប្រែភាសាផ្ទាល់មាត់ ថាតើអ្នកជំងឺបាននិយាយព័ត៌មានដូចគ្នានៅក្នុងការណាត់ជួបមុនឬអត់ក៏ដោយ ក៏ពួកគេមិនអាចផ្តល់ព័ត៌មាននេះបានទេ។
នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ មានក្រមសីលធម៌ពាក់ព័ន្ធចំនួនបួនគឺ AUSIT, ASLITA, NZSTI និង SLIANZ។
- ក្រមសីលធម៌ និងក្រមប្រតិបត្តិរបស់ AUSIT (វិទ្យាស្ថានអ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់អូស្ត្រាលី) (ឆ្នាំ 2012) ៖ អ្នកបកប្រែភាសាសរសេរ និង អ្នកបកប្រែភាសាផ្ទាល់មាត់ ទាំងអស់ដែលមានមូលដ្ឋាននៅ ប្រទេសអូស្ត្រាលី និង នូវែលសេឡង់ ធ្វើការនៅក្នុង ភាសានិយាយ
- សូមកត់ចំណាំថា AUSIT និង NZSTI ចែករំលែកក្រមសីលធម៌មួយ។ អ្នកអាចអាន ក្រមសីលធម៌ NZSTI នៅទីនេះ
- ក្រមសីលធម៌ និងគោលការណ៍ណែនាំសម្រាប់ការប្រតិបត្តិវិជ្ជាជីវៈរបស់សមាគមអ្នកបកប្រែភាសាផ្ទាល់មាត់ដោយប្រើសញ្ញាអូស្ត្រាលី (ASLIA) (ឆ្នាំ 2007)៖ Auslan អ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ទាំងអស់
- ក្រមសីលធម៌ និងការប្រតិបត្តិរបស់ SLIANZ (អ្នកបកប្រែភាសាផ្ទាល់មាត់ប្រើសញ្ញាភាសាប្រទេសនូវែលសេឡង់) (ឆ្នាំ 2012) ៖ អ្នកបកប្រែភាសាផ្ទាល់មាត់ទាំងអស់ដែលមានមូលដ្ឋាននៅប្រទេសនូវែលសេឡង់ដែលធ្វើការក្នុងភាសា NZSL
ការទទួលបានការបញ្ជាក់ត្រឹមត្រូវពី NAATI រួមមានការបង្ហាញចំណេះដឹង និងការយល់ដឹងអំពីក្រមសីលធម៌ដែលពាក់ព័ន្ធ។ NAATI ធ្វើឱ្យប្រាកដថាអ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់យល់ដឹងអំពីក្រមសីលធម៌ និងរបៀបដែលគោលការណ៍ទាំងនេះអនុវត្តចំពោះការងាររបស់ពួកគេ និងដឹងពីរបៀបដែលពួកគេនឹងឆ្លើយតបទៅនឹងភាពលំបាកខាងសីលធម៌នានា។
ការបំពានក្រមសីលធម៌
ពេលខ្លះគេបានរកឃើញថា អ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់មិនបានអនុវត្តតាមគោលការណ៍ទាំងនោះនោះទេ ដែលបណ្តាលឱ្យខូចខាត ឬបង្កគ្រោះថ្នាក់ដល់អតិថិជន និយោជករបស់ពួកគេ ឬអ្នកអនុវត្តវិជ្ជាជីវៈរួមការងារ។ ជាទូទៅ ការនេះត្រូវបានគេហៅថា «ការបំពាន»។
NAATI, AUSIT, ASLITA, NZSTI និង SLIANZ ចាត់ទុកយ៉ាងធ្ងន់ធ្ងរចំពោះការបំពានដែលអាចកើតមានលើក្រមសីលធម៌។ អ្នកអាចអាន គោលការណ៍ស្តីពីបណ្តឹងតវ៉ារបស់ NAATI (NAATI’s Complaints Policy) សម្រាប់ដំបូន្មានអំពីរបៀបដែល NAATI នឹងស៊ើបអង្កេត និងឆ្លើយតបចំពោះការបំពានណាមួយដែលបានរាយការណ៍ទៅ NAATI។ អ្នកក៏អាចធ្វើបណ្តឹងតវ៉ាដោយផ្ទាល់ទៅកាន់អ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់ និយោជករបស់ពួកគេ ឬសមាគមវិជ្ជាជីវៈរបស់ពួកគេ ប្រសិនបើពួកគេជាសមាជិក (AUSIT, ASLITA, NZSTI ឬ SLIANZ)។