ជ្រើសរើសភាសា

គេហទំព័រនេះនឹងបង្ហាញជាភាសាដែលអ្នកជ្រើសរើស។

ការជ្រើសរើសអ្នកផ្តល់សេវាកម្មភាសាជាបុគ្គល ឬអ្នកផ្តល់សេវាកម្មភាសា

ចំណាត់​ក្រុម ធ្វើការជាមួយអ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ បានផ្សាយ 15 ខែ​មករា 2026


នៅពេលអ្នកត្រូវការសេវាកម្មបកប្រែភាសាសរសេរ ឬបកប្រែភាសាផ្ទាល់មាត់ អ្នកអាចជ្រើសរើសរវាងអ្នកបកប្រែភាសាសរសេរ (translator) ឬអ្នកបកប្រែភាសាផ្ទាល់មាត់ (interpreter) ជាបុគ្គល និងអ្នកផ្តល់សេវាកម្មភាសា (language service provider, LSP)។

1. កំណត់តម្រូវការរបស់អ្នក

  • កំណត់ប្រភេទសេវាកម្មដែលអ្នកត្រូវការ – ការបកប្រែភាសាសរសេរ ការបកប្រែភាសាផ្ទាល់មាត់ ឬទាំងពីរ
  • បញ្ជាក់ភាសា និងភាសានិយាយតាមតំបន់ស្រុកភូមិដែលត្រូវការ
  • ពិចារណាថាតើអ្នកត្រូវការនរណាម្នាក់ដែលមានជំនាញខាងប្រធានបទដែរឬទេ
  • កំណត់ថាតើគម្រោងនេះធ្វើឡើងតែម្តងគត់ ឬកំពុងបន្តដំណើរការ និងថ្ងៃផុតកំណត់ណាមួយ
អ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ជាបុគ្គលLSPs
អ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ផ្តល់ការទំនាក់ទំនងដោយផ្ទាល់ និងវិធីសាស្រ្តដែលបំពេញតាមតម្រូវការបុគ្គល។ ជារឿយៗ ពួកគេមានប្រសិទ្ធភាពចំណាយ និងអាចបត់បែនបាន ជាពិសេសសម្រាប់ភាសាដែលមិនទូទៅ ឬគម្រោងកាន់តែតូច។ អ្នកផ្ដល់សេវាកម្មភាសា (LSPs) អាចដោះស្រាយគម្រោងធំៗដែលពាក់ព័ន្ធនឹងភាសាច្រើន ដូចជាសន្និសីទ ព្រឹត្តិការណ៍នានា ឬការងារបកប្រែភាសាសរសេរក្នុងបរិមាណច្រើន។ ពួកគេអាចចូលប្រើប្រាស់បច្ចេកវិទ្យា ឬឧបករណ៍បកប្រែភាសាសរសេរ ឬបកប្រែភាសាផ្ទាល់មាត់បានកាន់តែច្រើន។

2. ពិនិត្យមើលឯកសារបញ្ជាក់គុណវឌ្ឍិ (credentials) និងគុណភាព

ផ្ទៀងផ្ទាត់ថាអ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់ត្រូវបានបញ្ជាក់ថាត្រឹមត្រូវ (NAATI-certified) ដោយ NAATI ដោយប្រើឧបករណ៍ ‘ពិនិត្យមើលវិញ្ញាបនបត្រកម្ម NAATI’ នៅលើគេហទំព័រនេះ។ អ្នកក៏អាចសួរថាតើពួកគេជាសមាជិកនៃសមាគមវិជ្ជាជីវៈដូចជា AUSIT, ASLITA ឬ NZSTI ដែរឬទេ។ ត្រូវពិនិត្យមើលឯកសារយោងរបស់ពួកគេជានិច្ច។

សម្រាប់ LSP, ត្រូវប្រាកដថាពួកគេធ្វើការជាមួយអ្នកអនុវត្តវិជ្ជាជីវៈ ​ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI។ ប្រសិនបើអ្នកមានចម្ងល់ អ្នកអាចស្នើសុំ (Certified Practitioner Number, CPN) របស់អ្នកអនុវត្តវិជ្ជាជីវៈ​ (practitioner) ផ្ទៀងផ្ទាត់វិញ្ញាបនបត្រកម្មរបស់ពួកគេនៅលើគេហទំព័រ NAATI។ សូមពិនិត្យមើលការវាយតម្លៃ និងឯកសារយោងនានានៅតាមអនឡាញ។ សួរអំពីដំណើរការត្រួតពិនិត្យគុណភាព និងបញ្ជាក់ពីភាពស៊ាំដឹងរបស់ពួកគេជាមួយនឹងព័ត៌មានលម្អិត និងវាក្យសព្ទផ្នែកវប្បធម៌ដែលពាក់ព័ន្ធ។

3. ប្រៀបធៀបថ្លៃចំណាយ និងគុណតម្លៃ

ទទួលបានសម្រង់តម្លៃជាច្រើនដើម្បីប្រៀបធៀបតម្លៃ។ សម្រាប់បុគ្គលនានា សូមបញ្ជាក់ថាមិនមានថ្លៃសេវាកម្មលាក់បាំងនានាដូចជាការគិតថ្លៃក្នុងពេលបន្ទាន់នោះទេ។ សម្រាប់ LSP សូមពិចារណាពីគុណតម្លៃនៃការគ្រប់គ្រងគម្រោង ការធានាគុណភាព និងការគាំទ្របច្ចេកវិទ្យា។

តើត្រូវការការបកប្រែឯកសារផ្លូវការដែលមានការបញ្ជាក់ត្រឹមត្រូវ (certified translation) ឬទេ?

ប្រសិនបើអ្នកត្រូវការបកប្រែឯកសារផ្លូវការ ដូចជាសំបុត្រកំណើត ឬប្រតិចារឹក សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី ជាទូទៅការបកប្រែនោះនឹងត្រូវបានបំពេញដោយអ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI។ ប្រសិនបើអ្នកបានជ្រើសរើសទាក់ទិនជាមួយ LSP ត្រូវប្រាកដថាអ្នកបញ្ជាក់ថាអ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ត្រូវតែបំពេញការបកប្រែនោះ។

ប្រើបញ្ជីរាយឈ្មោះតាមអនឡាញរបស់ NAATI (NAATI online directory) ដើម្បីស្វែងរកអ្នកវិជ្ជាជីវៈដែលត្រឹមត្រូវសម្រាប់តម្រូវការរបស់អ្នក។

តើទំព័រនេះមានប្រយោជន៍ទេ?(Required)

Your feedback helps us improve this page. NAATI uses this feedback to improve our website.

If you need a reply, please use our Contact us form.