កញ្ចប់អ្នកចូលរួមពាក់ព័ន្ធ និងធនធានយុទ្ធនាការ
‘យើងទាំងអស់គ្នាសមនឹងទទួលបានការយល់ដឹង‘ គឺជាយុទ្ធនាការថ្នាក់ជាតិមួយដែលលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ជាពិសេសនៅក្នុងកន្លែងថែទាំសុខភាព។ វាលើកទឹកចិត្តអ្នកជំងឺឱ្យស្នើសុំអ្នកបកប្រែភាសាផ្ទាល់មាត់មានវិជ្ជាជីវៈ ជាជាងមិត្តភក្តិ ឬក្រុមគ្រួសារ និងគាំទ្រដល់សេវាកម្មថែទាំសុខភាពក្នុងការទទួលស្គាល់គុណតម្លៃនៃការទាក់ទិនអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ ជាផ្នែកមួយនៃកាតព្វកិច្ចថែទាំរបស់ពួកគេ។
អានបន្ថែមអំពីយុទ្ធនាការនៅទីនេះ។
របៀបប្រើប្រាស់កញ្ចប់អ្នកចូលរួមពាក់ព័ន្ធនេះ
អ្នកចូលរួមពាក់ព័ន្ធត្រូវបានលើកទឹកចិត្តឱ្យចែករំលែកធនធាននៅក្នុងកញ្ចប់នេះ ដើម្បីផ្តល់សិទ្ធិអំណាចដល់អ្នកជំងឺ ក្រុមគ្រួសារ និងសហគមន៍នានាឱ្យទទួលបានការថែទាំសុខភាពរបស់ពួកគេដោយទំនុកចិត្ត ដោយមិនគិតពីភាសា។ សម្ភារៈទាំងនេះគាំទ្រទាំងអ្នកជំងឺ និងអ្នកជំនាញថែទាំសុខភាពក្នុងការទទួលស្គាល់គុណតម្លៃរបស់អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI និងហានិភ័យនៃការមិនទាក់ទិននរណាម្នាក់។
អ្នកអាចទាញយក ឬភ្ជាប់ទៅទ្រព្យសកម្មណាមួយខាងក្រោមដែលទាក់ទងនឹងអ្នក ឬសហគមន៍របស់អ្នក។ ទ្រព្យសកម្មទាំងនេះអាចត្រូវបានចែករំលែកដោយសេរីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅក្នុងព្រឹត្តិប័ត្រព័ត៌មាន អ៊ីនត្រាណែត (intranets) ឬតាមអ៊ីមែល។ ប្រសិនបើអ្នកកំពុងចែករំលែកនៅលើ LinkedIn អ្នកអាចដាក់ស្លាក NAATI នៅក្នុងសារបង្ហោះរបស់អ្នក។
ប្រសិនបើអ្នកចង់ផ្សព្វផ្សាយយុទ្ធនាការនេះក្នុងការកំណត់ជាផ្លូវការជាងនេះ (ឧទាហរណ៍ ការបង្ហាញវីដេអូមួយរបស់យើងនៅក្នុងព្រឹត្តិការណ៍មួយ ឬការផ្សាយពាណិជ្ជកម្មតាមវិទ្យុនៅលើស្ថានីយ៍វិទ្យុសហគមន៍) សូមទាក់ទងមកយើងតាមរយៈ communications@naati.com.au
ទ្រព្យសកម្មនៃយុទ្ធនាការទាំងអស់
ផ្ទាំងរូបភាពបណ្តាញផ្សព្វផ្សាយសង្គម
ទ្រព្យសកម្មផ្សព្វផ្សាយនានា
ពាណិជ្ជកម្មតាមទូរទស្សន៍រយៈពេល 60 វិនាទី ដោយមានចំណងជើងរងជាភាសាផ្សេងៗ (តំណភ្ជាប់ vimeo)
ការផ្សព្វផ្សាយយុទ្ធនាការតាមវិទ្យុរយៈពេលខ្លី (45 វិនាទី)
- ភាសាចិនកុកងឺជាមួយ Amy Wang – អ្នកបកប្រែភាសាផ្ទាល់មាត់សម្រាប់សន្និសីទដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសាចិនកុកងឺ/អង់គ្លេស) អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសាចិនកុកងឺ/អង់គ្លេស) និងអ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសាអង់គ្លេសទៅជាភាសាចិន)
- ភាសាវៀតណាមជាមួយ Tiết Thu – អ្នកបកប្រែភាសាផ្ទាល់មាត់បណ្ដោះអាសន្នដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសាវៀតណាម/អង់គ្លេស)
- ភាសាកាតាំងជាមួយ Angela Tse – (អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ ភាសាចិនកុកងឺ/អង់គ្លេស និងភាសាកាតាំង/អង់គ្លេស)
- ភាសាអារ៉ាប់ជាមួយ Lama Al-Akhras – អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសាអារ៉ាប់/អង់គ្លេស) អ្នកបកប្រែភាសាផ្ទាល់មាត់ឯកទេសមានចំណេះដឹងផ្នែកច្បាប់ដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសាអារ៉ាប់)
- ភាសាក្រិក ជាមួយ Voula Tomaras – អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសាក្រិច/អង់គ្លេស) អ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសាក្រិកទៅជាភាសាអង់គ្លេស)
- ភាសាកូរ៉េ ជាមួយ Cassie Lee – អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសាកូរ៉េ/អង់គ្លេស) អ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសាកូរ៉េទៅជាភាសាអង់គ្លេស)
- ភាសាអ៊ីតាលី ជាមួយ Francesco Privitera – អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសាអ៊ីតាលី/អង់គ្លេស)
- ភាសាពុនចាប៊ី ជាមួយ Shiwali Verma – អ្នកបកប្រែ ភាសាផ្ទាល់មាត់បណ្ដោះអាសន្ន ដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសាពុនចាប៊ី/អង់គ្លេស និងភាសាហិណ្ឌូ/អង់គ្លេស) អ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសាអង់គ្លេសទៅជាភាសាហិណ្ឌូ)
- ភាសាអេស្ប៉ាញ ជាមួយ Cintia Lee – អ្នកបកប្រែភាសាផ្ទាល់មាត់ ដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសាអេស្ប៉ាញ/អង់គ្លេស) អ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសាអេស្ប៉ាញទៅជាភាសាអង់គ្លេស និងភាសាអង់គ្លេសទៅជាភាសាអេស្ប៉ាញ)
- ភាសាដារី ជាមួយ Mohammad Tamim Sayed – អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសាដារី/អង់គ្លេស) អ្នកបកប្រែភាសាផ្ទាល់មាត់ដែលប្រកបវិជ្ជាជីវៈមានការទទួលស្គាល់ (ភាសាហាហ្សារ៉ាហ្គី/អង់គ្លេស)
- ភាសាពែរ្ស ជាមួយ Maryam Hosseini – អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសាពែរ្ស/អង់គ្លេស) អ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសាពែរ្សទៅជាភាសាអង់គ្លេស និងភាសាអង់គ្លេសទៅជា ភាសាពែរ្ស)
- ភាសានេប៉ាល់ ជាមួយ Sudhir Shakya – អ្នកបកប្រែ ភាសាផ្ទាល់មាត់ បណ្ដោះអាសន្នដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសានេប៉ាល់/អង់គ្លេស) អ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវ (ភាសានេប៉ាល់ទៅជាភាសាអង់គ្លេស និងភាសាអង់គ្លេសទៅជា ភាសានេប៉ាល់)






