កញ្ចប់ព័ត៌មានស្តីពីការយល់ដឹងឌីជីថលសម្រាប់ការអនុវត្តគ្លីនិក
យើងទាំងអស់គ្នាសមនឹងទទួលបានការយល់ដឹង ‘ គឺជាយុទ្ធនាការថ្នាក់ជាតិដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ជាពិសេសនៅកន្លែងផ្តល់សេវាថែទាំសុខភាព។ វាលើកទឹកចិត្តអ្នកជំងឺឱ្យស្នើសុំអ្នកបកប្រែភាសាផ្ទាល់មាត់មានវិជ្ជាជីវៈ ជាជាងមិត្តភក្តិ ឬក្រុមគ្រួសារ និងគាំទ្រដល់សេវាថែទាំសុខភាពក្នុងការទទួលស្គាល់តម្លៃនៃការជួលអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ ជាផ្នែកនៃកាតព្វកិច្ចក្នុងការថែទាំរបស់ពួកគេ។
សូមអានបន្ថែមអំពីយុទ្ធនាការនៅទីនេះ ។

យុទ្ធនាការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ (60 វិនាទី)
ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ដែលមានចំណងជើងថា ‘យើងទាំងអស់គ្នាសមនឹងទទួលបានការយល់ដឹង’ ដែលសហការជាមួយ SBS In Language។
ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ (TVC) រយៈពេល 60 វិនាទីអាចទាញយកបានដើម្បីចាក់នៅក្នុងបន្ទប់រង់ចាំ។ វាមានជាភាសាអង់គ្លេសជាមួយនឹងចំណងជើងដែលអាចបើកឬបិទបាន និងមានចំណងជើងជា 14 ភាសាផងដែរ រួមមាន៖ ភាសាអារ៉ាប់ ចិនកុកងឺ ចិនកាតាំង បារាំង ក្រិក ហិណ្ឌូ អ៊ីតាលី ខ្មែរ ម៉ាសេដូនៀ រុស្ស៊ី ស៊ែប៊ី អេស្ប៉ាញ ថៃ និងទួរគី។
មើលថតឯកសារ TVC (mp4)
ការបកប្រែភាសាផ្ទាល់មាត់ប្រកបដោយវិជ្ជាជីវៈ វិញ្ញាបនបត្រកម្ម NAATI និងការអនុវត្តទូទៅប្រកបដោយសុវត្ថិភាព
បានបង្កើតឡើងដោយ NAATI សហការជាមួយ រាជមហាវិទ្យាល័យវេជ្ជបណ្ឌិតព្យាបាលជំងឺទូទៅអូស្ត្រាលី (RACGP)។ ធនធានជាក់ស្តែងនេះគាំទ្រដល់វេជ្ជបណ្ឌិតព្យាបាលជំងឺទូទៅ (GP) អ្នកគ្រប់គ្រងការអនុវត្តផ្នែកវេជ្ជសាស្ត្រ បុគ្គលិកទទួលភ្ញៀវ និងអ្នកជំនាញថែទាំសុខភាពបឋមផ្សេងទៀតដែលធ្វើការជាមួយអ្នកជំងឺដែលនិយាយភាសាផ្សេងក្រៅពីភាសាអង់គ្លេស ឬអ្នកដែលថ្លង់ ឬពិបាកក្នុងការស្ដាប់ឮ។
វាផ្តល់ការណែនាំអំពីពេលណា និងរបៀបទាក់ទិនអ្នកបកប្រែភាសាផ្ទាល់មាត់ ការធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់ក្នុងអំឡុងពេលពិគ្រោះយោបល់ ហានិភ័យនៃការបកប្រែភាសាផ្ទាល់មាត់ក្រៅផ្លូវការ បុគ្គលិកចេះពីរភាសា និងការទំនាក់ទំនងជំនួយដោយ AI, វិញ្ញាបនបត្រកម្ម NAATI និងការធានាគុណភាព និងការគិតថ្លៃសម្រាប់ការពិគ្រោះយោបល់ដែលមានបកប្រែភាសាផ្ទាល់មាត់។
ទាញយកធនធាន (PDF 3.8MB) ទាញយកធនធាន (Doc 2.8MB)
កាតអ្នកបកប្រែភាសាផ្ទាល់មាត់
NAATI បានបង្កើតកាតសាមញ្ញមួយដើម្បីជួយមនុស្សស្នើសុំអ្នកបកប្រែភាសាផ្ទាល់មាត់នៅពេលពួកគេត្រូវការជំនួយផ្នែកភាសា។ កាតនេះអាចត្រូវបានបង្ហាញទៅអ្នកផ្តល់សេវាដើម្បីប្រាប់ថាត្រូវការអ្នកបកប្រែភាសាផ្ទាល់មាត់។
ការទាក់ទិនអ្នកបកប្រែភាសាផ្ទាល់មាត់មានវិជ្ជាជីវៈ ជួយធានាថាព័ត៌មានសំខាន់ៗត្រូវបានទំនាក់ទំនងច្បាស់លាស់ និងត្រឹមត្រូវ។ អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI គឺជាអ្នកជំនាញដែលមានគុណសម្បត្តិដែលធ្វើការតាមស្តង់ដារជាតិ និងប្តេជ្ញាចិត្តចំពោះភាពត្រឹមត្រូវ ការសម្ងាត់ និងភាពមិនលម្អៀង។
ទាញយកធនធាន (PDF 3.6MB)
ផ្ទាំងរូបភាពសម្រាប់បន្ទប់រង់ចាំ
ផ្ទាំងរូបភាពនេះអាចត្រូវបានដាក់តាំងបង្ហាញនៅក្នុងបន្ទប់រង់ចាំអ្នកជំងឺនៃគ្លីនិកវេជ្ជបណ្ឌិតព្យាបាលទូទៅ ឬមន្ទីរពេទ្យនានាដែលផ្តល់សេវាកម្មបកប្រែភាសាផ្ទាល់មាត់ដោយឥតគិតថ្លៃ ដើម្បីលើកទឹកចិត្តឱ្យអ្នកជំងឺស្នើសុំអ្នកបកប្រែភាសាផ្ទាល់មាត់។ បានបង្កើតឡើងដោយ NAATI សហការជាមួយ LanguageLoop និង AUSIT ។ ផ្ទាំងរូបភាពនេះជួយលើកកម្ពស់ការយល់ដឹងអំពីក្រមសីលធម៌ និងក្រមប្រតិបត្តិដែលអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ ត្រូវគោរពតាម និងធានាដល់អ្នកជំងឺថាសេវាកម្មបកប្រែភាសាផ្ទាល់មាត់មានលក្ខណៈសម្ងាត់ និងមានវិជ្ជាជីវៈ។
ការទំនាក់ទំនងច្បាស់លាស់រវាងអ្នកជំងឺ និងអ្នកជំនាញសុខភាពគឺមានសារៈសំខាន់សម្រាប់សុវត្ថិភាព ការសម្រេចចិត្តបន្ទាប់ពីជ្រាបព័ត៌មានសព្វគ្រប់ និងការថែទាំដែលមានគុណភាព។
*កំណែនៃផ្ទាំងរូបភាពនេះដែលគ្មានការកំណត់សម្គាល់ ‘វាឥតគិតថ្លៃ’ ក៏មានជាភាសាដែលបានរាយខាងក្រោមផងដែរ។ ដើម្បីស្នើសុំច្បាប់ចម្លង សូមទាក់ទង communications@naati.com.au។