ជ្រើសរើសភាសា

គេហទំព័រនេះនឹងបង្ហាញជាភាសាដែលអ្នកជ្រើសរើស។

ធនធានផ្ទាំងរូបភាពសុខភាព

ចំណាត់​ក្រុម យុទ្ធនាការ បានផ្សាយ 12 ខែ​ឧសភា 2026

យើងទាំងអស់គ្នាសមនឹងទទួលបានការយល់ដឹង ‘ គឺជាយុទ្ធនាការថ្នាក់ជាតិដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ជាពិសេសនៅកន្លែងផ្តល់សេវាថែទាំសុខភាព។ វាលើកទឹកចិត្តអ្នកជំងឺឱ្យស្នើសុំអ្នកបកប្រែភាសាផ្ទាល់មាត់មានវិជ្ជាជីវៈ ជាជាងមិត្តភក្តិ ឬក្រុមគ្រួសារ និងគាំទ្រដល់សេវាថែទាំសុខភាពក្នុងការទទួលស្គាល់តម្លៃនៃការជួលអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ ជាផ្នែកនៃកាតព្វកិច្ចក្នុងការថែទាំរបស់ពួកគេ។

សូមអានបន្ថែមអំពីយុទ្ធនាការនៅទីនេះ ។

របៀបប្រើប្រាស់ផ្ទាំងរូបភាពនេះ


ផ្ទាំងរូបភាពនេះអាចត្រូវបានដាក់តាំងបង្ហាញនៅក្នុងបន្ទប់រង់ចាំអ្នកជំងឺនៃគ្លីនិកវេជ្ជបណ្ឌិតព្យាបាលជំងឺទូទៅ ឬមន្ទីរពេទ្យនានាដែលផ្តល់សេវាកម្មបកប្រែភាសាផ្ទាល់មាត់ដោយឥតគិតថ្លៃ ដើម្បីលើកទឹកចិត្តអ្នកជំងឺឱ្យស្នើសុំអ្នកបកប្រែភាសាផ្ទាល់មាត់។ បានបង្កើតឡើងដោយ NAATI សហការជាមួយ LanguageLoop និង AUSIT ។ ផ្ទាំងរូបភាពនេះជួយលើកម្ពស់ការយល់ដឹងអំពីក្រមសីលធម៌ និងក្រមប្រតិបត្តិដែលអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ ត្រូវគោរពតាម និងធានាដល់អ្នកជំងឺថាសេវាកម្មបកប្រែភាសាផ្ទាល់មាត់មានលក្ខណៈសម្ងាត់ និងមានវិជ្ជាជីវៈ។

ការទំនាក់ទំនងច្បាស់លាស់រវាងអ្នកជំងឺ និងអ្នកជំនាញសុខភាពគឺមានសារៈសំខាន់សម្រាប់សុវត្ថិភាព ការសម្រេចចិត្តបន្ទាប់ពីជ្រាបព័ត៌មានសព្វគ្រប់ និងការថែទាំដែលមានគុណភាព។

*កំណែនៃផ្ទាំងរូបភាពនេះដែលគ្មានការកំណត់សម្គាល់ ‘វាឥតគិតថ្លៃ’ ក៏មានជាភាសាដែលបានរាយខាងក្រោមផងដែរ។ ដើម្បីស្នើសុំច្បាប់ចម្លង សូមទាក់ទង communications@naati.com.au ។

តើទំព័រនេះមានប្រយោជន៍ទេ?(តម្រូវឲ្យមាន)

មតិកែលម្អរបស់អ្នកជួយយើងកែលម្អទំព័រនេះ ហើយ NAATI ប្រើមតិកែលម្អនេះដើម្បីកែលម្អគេហទំព័ររបស់យើង។

ប្រសិនបើអ្នកត្រូវការការឆ្លើយតប សូមប្រើទម្រង់បែបបទទំនាក់ទំនងមកយើងរបស់យើង។