ជ្រើសរើសភាសា

គេហទំព័រនេះនឹងបង្ហាញជាភាសាដែលអ្នកជ្រើសរើស។

quote-1

ធនធាននិងការទាញយក

quote-2

ធនធាន និងការទាញយក


Resource todo

អត្ថបទអំពីក្រមសីលធម៌

អ្នកបកប្រែភាសាសរសេរ (translators) និងអ្នកបកប្រែភាសាផ្ទាល់មាត់ (interpreters) ដែលមានការបញ្ជាក់ត្រឹមត្រូវដោយ NAATI ត្រូវបានចងភ្ជាប់ដោយក្រមសីលធម៌ និងក្រមប្រតិបត្តិ។ នេះមានន័យថា អ្នកអាចទុកចិត្តអ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់ណាម្នាក់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI (NAATI-certified) ស្រដៀងគ្នាទៅនឹងទំនុកចិត្តដែលអ្នកទទួលស្គាល់លើវេជ្ជបណ្ឌិត ឬគណនេយ្យករ។

Resource todo

ការជ្រើសរើសអ្នកជំនាញវិជ្ជាជីវៈដែលសមស្របសម្រាប់ការងារ៖ ទិដ្ឋភាពទូទៅនៃឯកសារបញ្ជាក់គុណវុឌ្ឍិ NAATI

ប្រព័ន្ធវិញ្ញាបនបត្រកម្ម (Certification System) របស់ NAATI រួមមានឯកសារបញ្ជាក់គុណវុឌ្ឍិ (credentials) អ្នកបកប្រែភាសាសរសេរ (translator) ចំនួនបី និងឯកសារបញ្ជាក់គុណវុឌ្ឍិអ្នកបកប្រែភាសាផ្ទាល់មាត់ (interpreter) ចំនួនប្រាំមួយ។ ប្រព័ន្ធនេះនឹងជួយអ្នកឱ្យយល់ដឹងថាតើឯកសារបញ្ជាក់គុណវុឌ្ឍិនីមួយៗគឺសម្រាប់អ្វី។

Resource todo

ឯកសារបញ្ជាក់គុណវុឌ្ឍិរបស់ NAATI សម្រាប់ភាសាសញ្ញាអូស្ត្រាលី (Auslan) និងភាសាទំនាក់ទំនងដោយប្រើសញ្ញាផ្សេងទៀត

ប្រសិនបើអ្នកត្រូវការទំនាក់ទំនងជាមួយមនុស្សថ្លង់ ឬមនុស្សពិបាកស្តាប់ឮ អ្នកប្រហែលជាត្រូវទាក់ទិនអ្នកបកប្រែភាសាផ្ទាល់មាត់ (interpreter) សម្រាប់ភាសា Auslan ឬអ្នកបកប្រែភាសាផ្ទាល់មាត់សម្រាប់មនុស្សថ្លង់ ឬអ្នកបកប្រែភាសាសរសេរ (translator) ពីអក្សរភាសាអង់គ្លេសទៅភាសា Auslan ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI (NAATI-certified)។

Resource todo

របៀបរៀបចំឯកសាររបស់អ្នកសម្រាប់ការបកប្រែភាសាសរសេរ

ការរៀបចំឯកសាររបស់អ្នកឱ្យបានត្រឹមត្រូវមុនពេលការបកប្រែភាសាសរសេរ ជួយអ្នកបកប្រែភាសាសរសេរ (translators) ឱ្យធ្វើការកាន់តែមានប្រសិទ្ធភាព និងធានាថាអ្នកទទួលបានការបកប្រែត្រឹមត្រូវ និងមានគុណភាពខ្ពស់។

Resource todo

ការយល់ដឹងអំពីថ្លៃចំណាយលើការបកប្រែភាសាសរសេរ និងការបកប្រែភាសាផ្ទាល់មាត់

មិនមានចម្លើយតែមួយចំពោះ "តើការងារនេះនឹងត្រូវចំណាយអស់ប៉ុន្មាន?" នោះទេ។ ការកំណត់តម្លៃសម្រាប់ការងារនីមួយៗអាស្រ័យលើសេវាកម្ម បទពិសោធន៍របស់អ្នកអនុវត្តវិជ្ជាជីវៈ និងតម្រូវការរបស់អតិថិជន។

Resource todo

របៀបធ្វើការជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់ ( interpreter)

ការធ្វើការជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់ ជួយអ្នកឱ្យទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយមនុស្សដែលនិយាយភាសាផ្សេងទៅកាន់អ្នក។ សូមអនុវត្តតាមគោលការណ៍ណែនាំទាំងនេះ ដើម្បីធានាបាននូវបទពិសោធន៍វិជ្ជាជីវៈសម្រាប់មនុស្សគ្រប់រូបដែលពាក់ព័ន្ធ។

1-6 of 13 results

សំណួរដែលគេសួរជាញឹកញាប់

វាអាស្រ័យលើតម្រូវការរបស់អ្នក។ សូមអានអត្ថបទរបស់យើង «ការជ្រើសរើសអ្នកផ្តល់សេវាកម្មជាបុគ្គល ឬអ្នកផ្តល់សេវាកម្មភាសា» សម្រាប់ការណែនាំបន្ថែម។

អ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ជាច្រើនធ្វើការពីចម្ងាយ ដែលមានន័យថាពួកគេអាចជួយអ្នកបានតាមទូរសព្ទ ឬការហៅជាវីដេអូ។ អ្នកអាចស្វែងរកអ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់នៅទីកន្លែងណាមួយ។

សម្រាប់ការណាត់ជួបមួយចំនួន អ្នកប្រហែលជាចង់ឱ្យអ្នកបកប្រែភាសាផ្ទាល់មាត់ដោយជួបមុខអ្នកផ្ទាល់។ មិនថាអ្នកត្រូវការនរណាម្នាក់ដោយជួបផ្ទាល់ឬអត់ គឺអាស្រ័យលើស្ថានភាពរបស់អ្នក ប្រភេទសេវាកម្ម និងពេលវេលាជាចម្បង។ អ្នកអាចច្រោះរកអ្នកអនុវត្តវិជ្ជាជីវៈនៅក្នុងបញ្ជីរាយឈ្មោះតាមអនឡាញ NAATI តាមទីកន្លែង ដើម្បីស្វែងរកអ្នកទាំងនោះដែលនៅជិតអ្នក។

ប្រសិនបើមិនមានអ្នកអនុវត្តវិជ្ជាជីវៈដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ទេ នោះអាចមានជម្រើសផ្សេងទៀតអាស្រ័យលើភាសា និងស្ថានភាព។

សូមអានអត្ថបទរបស់យើង «អ្វីដែលត្រូវធ្វើនៅពេលមិនមានអ្នកបកប្រែផ្ទាល់មាត់ ឬអ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI» សម្រាប់ការណែនាំជាក់ស្តែង និងជំហានបន្ទាប់។

Sort by

តើទំព័រនេះមានប្រយោជន៍ទេ?(Required)

Your feedback helps us improve this page. NAATI uses this feedback to improve our website.

If you need a reply, please use our Contact us form.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.